កម្ពុជារកឃើញវីរុសបំប្លែងថ្មី Delta ៤៤ករណី (Video Inside)

កម្ពុជាបានរកឃើញវីរុសកូវីដ១៩នៃប្រភេទបំប្លែងថ្មី Delta ចំនួន៤៤ករណីបន្ថែមទៀត ដែលនាំឲ្យការឆ្លងសរុប នៃវីរុសបំប្លែងថ្មីដ៏កាចសាហាវនេះ បានកើនឡើងដល់៤២៩ករណីហើយក្នុងប្រទេសកម្ពុជា។

យោងតាមក្រសួង សុខាភិ​បាល,​ វីរុសបំប្លែងថ្មី Delta ៤៤ករណីថ្មីនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី១០សីហាដែលរួមមាន៣ករណី នៅរាជធានីភ្នំពេញ, ៤ករណីនៅខេត្តកំពង់ស្ពឺ, ៤ករណីដទៃទៀតនៅខេត្តសៀមរាប, ៤ករណីដាច់ដោយឡែក ទៀតនៅក្នុងខេត្តព្រះវិហារ, មួយករណីនៅក្នុងខេត្តកោះកុង, ១៤ករណីនៅក្នុងខេត្តឧត្តរមានជ័យ, មួយករណីនៅ ខេត្តបន្ទាយមានជ័យ, មួយករណីនៅក្នុងខេត្តកំពង់ធំនិង១២ករណីនៅក្នុងខេត្តស្វាយរៀង។

សេចក្តីជូនព័ត៌មាន ក្រសួងសុខាភិបាលថ្ងៃនេះបានបញ្ជាក់ថាការរកឃើញថ្មីទាំងនេះ បានបង្ហាញឲ្យឃើញថាវីរុស Delta បាននិង កំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍, ជាពិសេសក្នុងខេត្តឧត្តរមានជ័យ, រាជធានីភ្នំពេញ, សៀមរាប, ព្រះវិហារ, កំពង់ចាម, កំពង់ធំនិងបណ្តាខេត្តមួយចំនួនទៀត។

ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវចេះ ផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកថា រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ១៩តាមបែបគន្លង ថ្មី ក្នុងបរិបទប្រយុទ្ធនឹងជម្ងឺកូវីដ១៩សម្តៅបង្កា, គ្រប់គ្រងនិងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ១៩ជាពិសេស ពពួកប្រភេទបំប្លែងថ្មីនេះ ឬប្រភេទបំប្លែងថ្មីផ្សេងទៀតដែលអាចកើតមានក្នុងប្រទេសកម្ពុជាជាយថាហេតុណា មួយ។ ក្រសួងសុខាភិបាលបានអំពាវនាវការអនុវត្តវិធានការ៣កុំនិង៣ការពារឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner