រដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់ខេត្តទាំង៨ជាប់ព្រំដែនថៃ៧ថ្ងៃទៀត (Video Inside)
រដ្ឋាភិបាលបានសម្រេចបន្តបិទខ្ទប់ខេត្តដែលជាប់ព្រំដែនថៃនិងខេត្តសៀមរាបក្នុងរយៈពេល៧ថ្ងៃបន្តទៀត ដើម្បី ការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ។
គួរបញ្ជាក់កាលពីថ្ងៃទី២៩កក្កដាកន្លងមកនេះ រាជរដ្ឋា ភិបាលបានដាក់ចេញការបិទខេត្តទាំង៨នេះរួចម្តងមកហើយក្នុងការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិង ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩។ សេចក្តីណែនាំមួយរបស់រាជរដ្ឋាភិបាលថ្ងៃនេះ បានសរសេរថាការបិទ ក្នុងរយៈពេល១៤ថ្ងៃមកនេះ «បានជួយដល់ការគ្រប់គ្រងនិងការពន្យាពេលបានមួយកម្រិតនូវការឆ្លងរាលដាល ទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគបំប្លែងថ្មី Delta »។
ការបិទខ្ទប់ជំហានទីមួយនោះ នឹងត្រូវអស់សុពលភាពនៅពាក់កណ្តាល អាធ្រាត្រថ្ងៃទី១២សីហា។ សេចក្តីណែ នាំថ្មីរបស់រាជរដ្ឋាភិបាល បានសម្រេចបន្តការអនុវត្តយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធនិង ទប់ស្កាត់ការឆ្លង រាលដាលជម្ងឺកូវីដ១៩ក្នុងខេត្តទាំង៨ដដែលនោះ រយៈពេល៧ថ្ងៃបន្ថែម ទៀត ចាប់ពីពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី១៣សីហាដល់ថ្ងៃទី១៩សីហា។