កម្ពុជា ឆ្លងកូវីដ១៩ថ្មី ចំនួន៤៨៦ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះបានបន្តថយចុះជាងពីម្សិលមិញចំនួន១៣ករណីដែលជាតួលេខបង្ហាញភាពវិវត្តន៍ ល្អនៃចំណាត់ការទប់ស្កាត់និងកាត់បន្ថយការឆ្លងរាលដាលជម្ងឺកូវីដ១៩។ ការឆ្លងនៅថ្ងៃនេះមានចំនួន៤៨៦ករណី ដែលជាតួលេខស្ថិតក្នុងខ្ទង់៤០០ ដែលមានក្នុងរយៈពេល២ថ្ងៃជាប់គ្នាមកនេះ។

ក្នុងខែសីហានេះ ការឆ្លងដែល មានជាង៦០០ករណីនៅថ្ងៃទី១សីហាដំបូង, បានបន្តធ្លាក់មកនៅជាង៥០០ករណីរយ:ពេល៨ថ្ងៃជាប់ៗគ្នា, និង បន្តធ្លាក់ចុះមកខ្ទង់៤០០នារយៈពេល២ថ្ងៃជាប់គ្នាមកនេះថែមទៀត។ ក្នុងចំណោមការឆ្លង ៤៨៦ករណីថ្ងៃនេះ ការ ឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣៦៧ករណី។ នេះជា តួលេខថយចុះ ចំនួន ៧ករណី បើប្រៀបធៀបនឹងម្សិលមិញ។

ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ១១៩ករណីដែលថយចុះ ៦ករណីដែរបើប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន១២នាក់ ដែលថយចុះ៥នាក់ប្រៀបធៀបនឹងម្សិលមិញ។

ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧២ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន១ពាន់៣០ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១១ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន៣ពាន់ ៣៨៤ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៦១៤នាក់ និង ការព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៧ពាន់៧៥៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner