ក្រសួងសុខាភិបាល ពង្រីកគោលដៅចាក់វ៉ាក់សាំងដូសទី៣បន្ថែម (Video Inside)
ការចាក់វ៉ាក់សាំងដូសទី៣ក្នុងរាជធានីភ្នំពេញបានពង្រីកតាមខេត្តចំនួន១៧ និងលើក្រុមអ្នកសារព័ត៌មានថែម ទៀតទន្ទឹមនឹងយុទ្ធនាការកំពុងចាក់លើខេត្ត៧ដែលជាប់នឹងព្រំដែនថៃ។ ក្រសួងសុខាភិបាលក្នុងសេចក្តីជួន ដំណឹងបន្ថែមថ្ងៃទី ១១ ខែសីហា បានបញ្ជាក់ថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែមាន ប្រសិទ្ធភាព, ការចាក់វ៉ាក់សាំង AstraZeneca នៃដូសជំរុញ ឬដូសទី៣ នឹងពង្រីកដល់មន្រ្តីរាជការដែលជាគោល ដៅអាទិភាពជាបន្តបន្ទាប់ និងការចាក់នៅតាមបណ្តាខេត្តទាំង១៧ដទៃទៀតផងដែរ។
ក្នុងសេចក្តីជួនដំណឹង បន្ថែមនោះ មន្ត្រីកាកបាទក្រហមថ្នាក់ជាតិ, កម្លាំងនគរបាលថ្នាក់ជាតិ, និងអ្នកសារព័ត៌មានក្នុងរាជធានីភ្នំពេញ ក៏ជាគោលដៅអាទិភាពនៃការទទួលបានចាក់វ៉ាក់សាំងដូសទី៣ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីជួន
ដំណឹងបន្ថែមដដែលនៅបានបញ្ជាក់លក្ខខណ្ឌក្នុងការទទួលបាននូវវ៉ាក់សាំងដូសទី៣ AstraZenecaនោះ ដោយ អ្នកដែលចាក់វ៉ាក់សាំងស៊ីណូហ្វាមឬស៊ីណូវ៉ាក់ទាំង២ដូសរួច ត្រូវរង់ចាំរយៈពេលគម្លាតពី៦ខែទៅ៨ខែសិន ទើប អាចទទួលការចាក់វ៉ាក់សាំងដូសជម្រុញនោះបាន។ ដោយឡែកអ្នកទទួលបានវ៉ាក់សាំង២ដូស AstraZeneca រួច នឹងត្រូវរង់ចាំការណែនាំនៅពេលក្រោយ។