ចាប់ខ្លួនជនសង្ស័យឆ្លងកូវីដ១៩ ដែលរត់គេចខ្លួនពីកន្លែងព្យាបាល (Video Inside)

ជនសង្ស័យ ដែលបំពាននឹងវិធានសុខាភិបាល ដោយការរត់គេចច្រើនដងពីកន្លែងព្យាបាលជំងឺកូវីដ១៩ ត្រូវ បានកម្លាំងសម្ថកិច្ចចាប់ខ្លួននិងបញ្ជួនទៅតុលាការ។ ជនសង្ស័យអាយុ ២៤ឆ្នាំ ឈ្មោះ សឿង វត្ថា មានទីលំនៅ ក្នុងភូមិទួលរកា១, សង្កាត់ចាក់អង្រែក្រោម នៃខណ្ឌមានជ័យ។

សេចក្តីរាយការណ៍ពីសម្ថកិច្ច បានឲ្យដឹងថា បុរសឈ្មោះសឿង វត្ថា ដែលត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩នោះ បានធ្វើការរត់គេចពីការព្យាបាល យ៉ាងហោចចំនួន២ដងចាប់តាំងពីថ្ងៃទី២៦ កក្កដា នោះមក ។ ជនសង្ស័យរូបនោះ កាលពីថ្ងៃទី២៦កក្កដា បាន រត់ចេញពីមន្ទីរពេទ្យព្រះអង្គឌួង ប៉ុន្តែត្រូវបានរកឃើញវិញនិងយកមកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះថ្ងៃទី២៧ កក្កដា។ ក្រោយការព្យាបាលបានជាង១០ថ្ងៃរួចមក គឺនៅថ្ងៃទី០៧ សីហា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សឿង វុត្ថា រូបនោះ បានបន្តរត់ចេញពីមន្ទីរពេទ្យជ័យជំនះទៀត ។

ក្រោយការបាត់ខ្លួនរយៈពេល៤ថ្ងៃ, បុរសរូបនោះ ត្រូវគេរកឃើញ និងឃាត់ខ្លួននៅថ្ងៃទី១១សីហាវេលាទាបភ្លឺនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល។ សមត្ថកិច្ចបញ្ជាក់ ថាជនសង្ស័យដែលបំពាននឹងវិធានសុខាភិបាលនេះ ត្រូវបានបញ្ជូនទៅតុលាការខេត្តកណ្តាលដើម្បីអនុវត្តតាម វិធានការច្បាប់។

យោងតាមច្បាប់ បទល្មើសមិន គោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការ ចម្លង ជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លាន ទៅ ២០ លានរៀល បើអំពើនោះបាន បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខ ភាពសាធារណៈ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner