ខេត្តព្រៃវែង ឆ្លងថ្មី៦៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៤នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ៦នាក់និងតួលេខស្លាប់ថយចុះម្នាក់ប្រៀបធៀបនឹងតួលេខម្សិលមិញ។

យោងតាមរដ្ឋ បាលខេត្តការឆ្លងថ្មីទាំង៦៤នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៣នាក់, ស្រុកព្រះសេ្ដច២៤នាក់, ស្រុកកំចាយមារ ៩នាក់, ស្រុកស្វាយអន្ទរ៦នាក់, ស្រុកពាមជរ៦នាក់, ស្រុកពារាំង៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ជ្រៀច២នាក់ និង ស្រុកកំពង់ត្របែក២នាក់។

ចំណែកអ្នកស្លាប់ជា បុរសអាយុ៦៧ឆ្នាំនៃស្រុកព្រះសេ្ដច។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់៤៦២នាក់ ព្យាបាលជាសះស្បើយ៣ពាន់៩០៧នាក់ និង ចំនួន មនុស្សស្លាប់បានកើនដល់៨៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner