ខេត្តស្វាយរៀង ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣២នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង៧នាក់និងតួលេខស្លាប់ថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្ត ស្វាយរៀងនៅថ្ងៃនេះ បានប្រកាសការរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន១២ករណីផងដែរ។

យោង តាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមានកម្មកររោងចក្រ៤នាក់, ធ្វើតេស្តលើអ្នកសង្ស័យ រកឃើញ ២១នាក់ និង៦នាក់ដទៃទៀត ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន បុរស អាយុ៧៩ឆ្នាំនិងអាយុ៧១ឆ្នាំនៃស្រុកកំពង់រោទិ៍។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៥ពាន់ ២១៨នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦៩៩នាក់ និងមានអ្នកស្លាប់សរុបចំនួ១១៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner