ខេត្តត្បូងឃ្មុំ ឆ្លងថ្មី១០នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ បានរកឃើញការឆ្លងថ្មី១០នាក់ថ្ងៃនេះ ដែលជាតួលេខឆ្លងថយចុះ១០នាក់បើប្រៀបធៀបនឹងម្សិល មិញ។
យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្ងៃនេះ បានកើតលើពលរដ្ឋក្នុងក្រុងសួង២នាក់, ស្រុកអូររាំងឳ២នាក់, ស្រុកមេមត់ម្នាក់, ស្រុកពញាក្រែក៤នាក់, និងការឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តព្រៃវែងម្នាក់។ ខេត្តត្បួង ឃ្មុំថ្ងៃនេះ បានព្យាបាលជាសះស្បើយមនុស្សចំនួន៤០នាក់ផងដែរ។