ខេត្តកំពង់ចាម ឆ្លងថ្មី៣៦នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៦នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើន៤នាក់និងតួលេខស្លាប់កើនម្នាក់ទៀតបើប្រៀបធៀបនឹងម្សិលមិញ។
យោងតាម រដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១៤នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកង មាស៣នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកចំការលើ៤នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹង ត្រង់៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ បុរសជនជាតិខ្មែរអាយុ ៥៤ឆ្នាំ មកពីស្រុកស្នួលខេត្តក្រចេះ និងទី២ ស្ត្រីជនជាតិខ្មែរអាយុ៤៩ឆ្នាំ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៤១១ករណី, ព្យាបាលជា សះស្បើយចំនួន៣ពាន់៥៣១នាក់ និងចំនួនអ្នកស្លាប់កើនដល់១០៦នាក់ហើយ។