ខេត្តកំពង់ធំ ឆ្លងថ្មី១០២នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០២នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុង រយៈ ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខថយចុះចំននួ ៨នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ ខេត្តកំពង់ធំនៅថ្ងៃនេះ បានប្រកាសរកឃើញការឆ្លងវីរុស Delta ចំនួន១ករណីផងដែរ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លង១០២ករណីនៅថ្ងៃនេះ បានកើតលើពលរដ្ឋជាអ្នកក្រុងស្ទឹងសែន ៥៧នាក់, ស្រុកកំពង់ស្វាយ ៩នាក់, ស្រុកសន្ទុក៨ នាក់, ស្រុកបារាយណ៍ ២១នាក់, ស្រុកតាំងគោក ៤នាក់, ស្រុកសំបូរ ម្នាក់ និងស្រុក សណ្តាន់២នាក់ ។ ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ពាន់ ៥៤៤នាក់, មានអ្នកជាសះស្បើយចំនួន ១ពាន់ ៤៣០នាក់ និងមានអ្នកស្លាប់សរុបចំនួន ៧២នាក់ ហើយ ។