ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៣១នាក់និងស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង បានរកឃើញការឆ្លងថ្មី៣១នាក់ ដែលជាតួលេខឆ្លងកើន៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្តកំពង់ឆ្នាំងមានមនុស្សស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី៣១នាក់ថ្ងៃនេះ បាន ឆ្លងលើពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង១២នាក់, ស្រុកកំពង់ត្រឡាច៣នាក់, ស្រុកកំពង់លែង៣នាក់, ស្រុកជលគីរី២ នាក់, ស្រុកបរិបូរណ៍៦នាក់, ស្រុកសាមគ្គីមានជ័យ៤នាក់និងបានឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ធំម្នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ថ្ងៃនេះ គឺជាស្ត្រីអាយុ៧៤ឆ្នាំនៃស្រុកកំពង់លែង។ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងសរុប ២ពាន់៧៤នាក់ និងការស្លាប់មានចំនួន៥១នាក់។