រយៈពេល៧ខែ ចាប់អាល់កុលក្លែងក្លាយជិត១០០តោន (Video Inside)

អាល់កុលក្លែងក្លាយជិត១០០តោនត្រូវបានរកឃើញ និងរឹបអូសក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១។ យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ, ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២១នេះ អាល់កុលក្លែងក្លាយដែលប្រើប្រាស់ជាតិមេតាណុលជាង៩៦តោនដាក់លក់លើទីផ្សារ ត្រូវបានបង្ក្រាប។ អាល់កុលក្លែងក្លាយប្រើប្រាស់ជាតិមេតាណុល គឺសារធាតុបង្កភាពប៉ះពាល់ធ្ងន់ធ្ងរដល់ សុខ ភាព, សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានអំពាវនាវអាជីវករទាំងអស់ សូមប្រកបអាជីវកម្មរបស់ខ្លួន ដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាពនិងការទទួលខុសត្រូវ ដើម្បីប្រទេសកម្ពុ ជា អាចរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner