តួលេខទេសចរបរទេស មកកម្ពុជាបន្តធ្លាក់ចុះ (Video Inside)

ចំនួនភ្ញៀវអន្តរជាតិមកប្រទេសម្ពុជាកាន់តែបន្តធ្លាក់ចុះ ជាពិសេសក្នុងរយៈពេល៦ខែដើមឆ្នាំនេះដោយសារតែ វិបត្តិនៃជម្ងឺរាតត្បាតកូវីដ១៩។ ចំនួនភ្ញៀវទេសចរអន្តរជាតិ មានចំនួនប្រមាណ១០ម៉ឺន២ពាន់៥៦០នាក់។ របាយ ការណ៍ក្រសួងទេសចរណ៍ថ្ងៃនេះបានបញ្ជាក់ថាតួលេខ នៃចំនួនភ្ញៀវទេសចរណ៍បរទេសនេះ បានធ្លាក់ចុះប្រ មាណ៩១.៣% បើធៀបទៅនឹងឆមាសទី១ឆ្នាំ២០២០។

របាយការណ៍បញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកតាមច្រកផ្លូវអាកាសមានចំនួន ៤ម៉ឺន៦ពាន់ ២៤៩នាក់, ភ្ញៀវចូលមកតាមផ្លូវគោកមានចំនួន៥ម៉ឺន ៦ពាន់៣០៩ នាក់ និងភ្ញៀវបរទេសមកតាមផ្លូវទឹកមានតែ២នាក់ប៉ុណ្ណោះ។

របាយការណ៍រៀបរាប់បន្ថែមថាភ្ញៀវទេសចរណ៍បរទេសដែលចូលមកកម្ពុជាច្រើនជាងគេនោះ គឺទីមួយទេស ចរថៃដែលមានចំនួន៥ម៉ឺន២ពាន់២៩០នាក់,  ទី២. ទេសចរចិនដែលមានចំនួន២ម៉ឺន៩ពាន់៧៥១ នាក់ , ទី៣. ទេសចរវៀតណាមមានចំនួន៦ពាន់៩៥៦ នាក់ , ទី៤. ទេសចរឥណ្ឌូណេស៊ីមានចំនួន ៣ពាន់៤១៥ នាក់ និងទី៥. ទេសចរកូរ៉េខាងត្បូង ដែលមានចំនួន១ពាន់៨៣៣នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner