ចំណូលរកពីកំពង់ផែស្វយ័តភ្នំពេញបន្តធ្លាក់ចុះ (Video Inside)

ចំណូលរកបានពីកំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល៦ខែដើមឆ្នាំដែលកំពុងរងនឹងវិបត្តិកូវីដ១៩នេះ មានចំនួន ១៥លាន៣០ម៉ឺន៧ពាន់៧២១ ដុល្លារ។ យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ, ចំណូលក្នុងរយៈ ពេល៦ខែដើមឆ្នាំនេះ បានកើនឡើង៨% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងមក។

ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញដែលទទួលបាននៅឆមាសទី១ ឆ្នាំ២០២១នេះ រួមមានទី១ ចំណូលពីប្រតិបត្តិការផែ មានចំនួន១១លាន៩១ម៉ឺន៦ពាន់៣៩៩ដុល្លារ, ទី២ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១លាន៦៦ម៉ឺន៤ពាន់ ៧៦៦ដុល្លារ,ទី៣ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ២១ម៉ឺន៤ពាន់៨ដុល្លារ, និងទី៤ ចំណូលផ្សេងៗ មាន ចំនួន ១លាន៥១ម៉ឺន២ពាន់៥៤៨ដុល្លារ។

បញ្ជាក់ថា នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន ២៩លាន៤៨ម៉ឺន៧ពាន់៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ដែលមានចំណូលចំនួន៣១លាន៣១ម៉ឺន១ពាន់២៦៤ដុល្លារ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner