១១ សីហា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ក្រសួងប្រៃសណីយ៍កម្ពុជា កំពុងជំរុញការពង្រាយអង់តែនទូរសព្ទនៅទូទាំងប្រទេសឱ្យបញ្ចប់នៅឆ្នាំ២០២៧ ដោយគ្របដណ្ដប់មិនថា ទីប្រជុំជន ឬជនបទដាច់ស្រយាល – កោះសន្តិភាព

២. កម្ពុជានឹងទទួលបានថវិកាជំនួយ ២៤០លានដុល្លារពីទុនបម្រុងទូទៅរបស់គណនីមូលនិធិពិសេស SDR ដែលក្រុមប្រឹក្សាភិបាលនៃមូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តកាលពីដើមខែសីហានេះ ដើម្បីដោះស្រាយវិបត្តិកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ – RFI

៣. ក្រសួងបរិស្ថាន បានផ្ដល់ សត្វចតុប្បាទ ចិញ្ចឹម ជាច្រើន ប្រភេទជាងពាន់ ក្បាល ដល់ ប្រជាពលរដ្ឋ និង កងទ័ព ដែល រស់នៅ តាម តំបន់ ការពារធម្មជាតិ ដើម្បី ពង្រឹង ជីវភាព រស់នៅ និង ចូលរួម ក្នុង ការការពារ និង អភិរក្ស ធនធាន ធម្មជាតិ – ភ្នំពេញបុស្តិ៍

៤. សភាជាន់ទាបប្រេស៊ីល បានបោះឆ្នោតបដិសេធផែនការរបស់ប្រធានាធិបតីស្តាំនិយម Jair Bolsonaro ដើម្បីដូរប្រព័ន្ធបោះឆ្នោត ទោះជារដ្ឋាភិបាលបង្ហាញកម្លាំងយោធាមិនធម្មតានៅក្នុងរដ្ឋធានីក្តី – Al Jazeera

៥. និយតករផលិតផលវេជ្ជសាស្ត្ររបស់ចិន សាកល្បងរួមបញ្ចូលវ៉ាក់សាំងចិន និងអាមេរិក ខណៈក្រុមហ៊ុន Sinovac រាយការណ៍អំពីការចាក់វ៉ាក់សាំងដូសទីបីរបស់ខ្លួន ដែលល្អសម្រាប់វ័យចំណាស់ – AFP

ads banner