អប្សរាព្រឹកនេះ ១២ សីហា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
- ថ្ងៃនេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូវ៉ាក់)ចំនួន ៣លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី ១២ខែ សីហា ឆ្នាំ ២០២១៕ ចប់
- យៈពេល១១ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ៤០៣,៥៦២នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន៨,៥១៩,៧១៤នាក់ (គិតត្រឹមថ្ងៃទី១១ ខែសីហា)។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន ៕ ចប់
D7 រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៕…អានផ្ទាល់ (Page)
D4 រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យអារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕…ជា សេឌី (ដោយ៖ ពឹង ឆដា) (R)
L2 ឯកឧត្តម ម៉ម ប៊ុនហេង ណែនាំឱសថស្ថាន ត្រូវលក់ឧបករណ៍តេស្ដរហ័ស ក្នុងតម្លៃសមស្រប ៕ …ឃ្លីប…
L3 គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកាសថា អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើម ទទួលវ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី៨-១៥ ខែកញ្ញាខាងមុខនេះ ៕ …ឃ្លីប…
SB1 សភាកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំភាពជាដៃគូរ សភាអាស៊ី-អឺរ៉ុប លើកទី១១ នៅពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ៕ …ឃ្លីប…
SB2 ស្ថានទូតចិន និងបណ្តាទីក្រុង/ខេត្ត សម្ព័ន្ធមេត្រី ចំនួន៨ ប្រគល់ថ្នាំពេទ្យ និងឧបករណ៍ចាំបាច់មួយចំនួន ជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩ ៕ …ឃ្លីប …
L4 កម្ពុជា និងព្រុយណេ ចុះអនុស្សរណយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ តាមប្រព័ន្ធវីដេអូ ៕ …ឃ្លីប…
វគ្គទី២៖សុវត្ថិភាពសង្គម
D8 រដ្ឋបាលរាជធានីភ្នំពេញ បន្តដាក់បម្រាមគោចរនៅពេលយប់ រយៈពេល១សប្តាហ៍ទៀត ពីចាប់ម៉ោង១០យប់ ដល់ម៉ោង៣ភ្លឺ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ៕…អានផ្ទាល់ (Page)
ខេត្តកំពង់ចាម
L11 លោកយាយវ័យ ១០០ឆ្នាំ ១រូប រស់នៅក្នុងក្រុងកំពង់ចាម ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ទទួលបានអំណោយលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ៕ …ឃ្លីប…
ខេត្តកំពង់ធំ
BH2 កងកម្លាំងយោធិន ចំណុះឲ្យបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងគ្រួសារ បានទទួលវ៉ាក់សាំង Astra Zeneca ដូសទី៣ ៕ …ឃ្លីប…
ខេត្តស្ទឹងត្រែង
D6 វ៉ាក់សាំងជម្រុញ ឫដូសទី៣ ត្រូវបានចាក់ជូនកងកម្លាំងជួរមុខ ក្នុងខេត្តស្ទឹងត្រែង៕…អានផ្ទាល់ (ដោយ៖ម៉ា វិន)
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តសៀមរាប
V3 រដ្ឋាភិបាលសម្រេចលុបគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង ចោល រីឯទ្រព្យសម្បត្តិទាំងអស់ត្រូវចាត់ទុកជាសម្បត្តិរដ្ឋ៕…លោក ស៊ាន សុផាត រាយការណ៍ តាមទូរស័ព្ទ
ខេត្តស្ទឹងត្រែង
C5 អាជ្ញាធរខេត្តស្ទឹងត្រែង នឹងបង្កើតក្រុមការងារចម្រុះមួយ ដើម្បីចុះសិក្សាលើផ្ទៃដីជាក់ស្តែង នៅក្នុងគម្រោងបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋនៅស្រុកមួយជាប់ព្រំដែនឡាវ៕ …អានផ្ទាល់ (ដោយ៖ឡុង សំបូរ)សល់
ខេត្តព្រះសីហនុ
D5 អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបើកដំណើរការផ្សារលើ ឡើងវិញ នៅព្រឹកនេះ៕…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តកំពត
BH1 ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងកំពង ចុះសួរសុខទុក្ខ និងបាននាំឱសថការពារ និងព្យាបាល ជូនដល់ពលរដ្ឋ ១០០គ្រួសារ ដែលបានព្យាបាលជា ពីជំងឺកូវីដ១៩៕…ឃ្លីប…
ខេត្តបន្ទាយមានជ័យ
D1 ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អញ្ជើញពិនិត្យការរៀបចំមណ្ឌលព្យាបាលកម្រិតស្រាលធំៗ ២កន្លែងនៅខេត្តបន្ទាយមានជ័យ ៕…លោកឃិន គន្ធា …ឃ្លីប…(R)
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
V1 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ សប្បុរសជន ដែលបានផ្តល់ជំនួយសប្បុរសធម៌ ជួយខេត្តស្វាយរៀង៕…អានផ្ទាល់
V6 ទិវាសត្វដំរីពិភពលោក ១២ សីហា៖ យើងរួមគ្នាការពារនិងអភិរក្សដំរីឱ្យបានគង់វង្ស៕…អានផ្ទាល់
L13 គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិ ជាង១០ម៉ឺននាក់ ៕ …ឃ្លីប…
D3 កិច្ចប្រជុំ ពិនិត្យ និងវាយតម្លៃលើខ្លឹមសារសេចក្តីព្រាងចុងក្រោយ នៃផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ៕…អ្នកនាង រ័ត្ន ចរិយា …ឃ្លីប…(រដ្ឋមន្រ្តីកសិកម្ម)
——–សូមជូន បទយកការណ៍
MC: មូលនិធិឆ្មាបាត់ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ តាមរយៈគៀងគរសប្បុរសជន ទិញបរិក្ខាពេទ្យ សម្ភារៈប្រើប្រាស់ជាច្រើន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ នៅខេត្តកោះកុង…ឃ្លីប…
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕…ឃ្លីប…