ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៥នាក់ និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥៥នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកព្រះសេ្ដច១៧នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកពាមរក៍៧នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកពារាំង៤នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពាមជរ៣នាក់, ស្រុកកញ្ជ្រៀច២នាក់ និង ស្រុកមេសាងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានទី១បុរសអាយុ៨៥ឆ្នាំ នៅស្រុកពាមជរ និងទី២ បុរសអាយុ៦០ឆ្នាំនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់១០១នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៩៧២នាក់ និងស្លាប់៩០នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner