អាជ្ញាធរសុខាភិបាលអាមេរិកគ្រោងអនុញ្ញាតការចាក់វ៉ាក់សាំងជំរុញ ឬដូសទី៣ ដល់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ

អាមេរិក រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតសម្រាប់ការចាក់វ៉ាក់សាំង COVID-19 ជំរុញ ឬដូសទី៣ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna លើអ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ។

អ្នកនាំពាក្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) លោក Abby Capobianco បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីភ្នាក់ងារកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើទិន្នន័យសិក្សាស្ដីពីការចាក់វ៉ាក់សាំងដូសទី៣ លើអ្នកមានប្រព័ន្ធភាពសុំានៅឡើយ ។ អ្នកនាំពាក្យរូបនេះបន្ថែមថា FDA នឹងធ្វើការងារជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC ខណៈក្រុមអ្នកជំនាញ CDC នឹងត្រូវជួបជុំគ្នានៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីត្រួតពិនិត្យលើទិន្នន័យស្ដីពីការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ ។

បើតាមប្រភពពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារសុខាភិបាលអាមេរិកអាចនឹងអនុម័តលើការអនុញ្ញាតការចាក់វ៉ាក់សាំងដូសទី៣ ក្នុងករណីបន្ទាន់ សម្រាប់អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយក្នុងពេលឆាប់ៗនេះ ឬអាចនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner