កម្មកររោងចក្រ ៣នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយក្នុងខេត្តកំពង់ស្ពឺ
អត្ថបទដោយ៖
ធី ដា
សេចក្តីរាយការណ៍បញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦កន្លះល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍ អធិការនគរបាលស្រុកសំរោងទង បានអោយដឹងថា ករណីរថយន្តដឹកកម្មករមួយគ្រឿង បានបុកជាមួយរថយន្តដឹកឥដ្ឋ មួយគ្រឿងទៀត បណ្តាលអោយកម្មករកម្មការិនី ដែលជិះលើរថយន្តសរុបចំនួន ៣៥នាក់ ក្នុងនោះបានបណ្តាលអោយកម្មករ៣នាក់បានស្លាប់បាត់បង់ជីវិតនិងកម្មករផ្សេងទៀតរងរបួសធ្ងន់ស្រាលផងដែរ។
ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី តាប់ លន បានអោយដឹងថាចំពោះមូលហេតុដែលបង្កអោយកើតមានជាគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។ ចំណែកវត្ថុតាងកម្លាំងសមត្ថកិច្ចបាន យកមករក្សាទុកជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី បន្ដ ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





