ទីតាំងដាំកញ្ឆាខុសច្បាប់ ៥កន្លែង នៅខេត្តតាកែវ ត្រូវសមត្ថកិច្ចរកឃើញ និងបំផ្លាញចោក
អត្ថបទដោយ៖
ធី ដា
កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី១១សីហាឆ្នាំ២០២១ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ចំនួន០៥ទីតាំង។ ទីតាំងលួចដាំកញ្ឆានោះ ស្ថិតក្នុងភូមិសាស្រ្ត ឃុំតាអូ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ៣ពាន់១៨៩ម៉ែត្រការ៉េ។ ជាមួយនោះ សមត្ថកិច្ចក៏បានបំផ្លាញចោលអាងរក្សាទឹកសម្រាប់ស្រោចកញ្ឆាចំនួន៤អាងផងដែរ។ កម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកជនដែលលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕






