Rio Ferdinand ព្យាករណ៍ថា កីឡាករ Romelu Lukaku នឹងរកបាន ២០ គ្រាប់នៅរដូវកាលនេះជាមួយ Chelsea

Rio Ferdinand បានព្យាករណ៍ថា Romelu Lukaku នឹងរកគ្រាប់បាល់បានយ៉ាងតិច ២០ គ្រាប់​​នៅរដូវកាលនេះ ខណៈដែលក្រុមតោខៀវ Chelsea កាន់តែខិតជិតក្នុងការប្រកាសអំពី​ការមក​ដល់​​របស់រូបគេ ។

          កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ត្រៀមខ្លួនវិលត្រឡប់មកកាន់កីឡដ្ឋាន Stamford Bridge វិញ​ក្នុង​រយៈ​ពេល ៧ ឆ្នាំបន្ទាប់ ពីត្រូវបានលក់ទៅឱ្យក្រុម Everton បន្ទាប់ពីក្រុមតោខៀវ​បាន​យល់ព្រម​លើកិច្ច​ព្រម​ព្រៀង ៩៧.៥ លានផោនជាមួយក្រុម Inter Milan ។ Lukaku បានទៅពិនិត្យ សុខភាពនៅ ប្រទេស​អ៊ីតាលី រួចហើយមុនពេល ត្រលប់ទៅ Premier League វិញ។

វីរបុរសរបស់ក្រុមបិសាចក្រហម Manchester United លោក Ferdinand ជឿជាក់ថា​កីឡាករអន្តរជាតិបែលហ្ស៊ិក នឹងទទួលបានជោគជ័យភ្លាមៗ នៅក្នុងការប្រកួតលើកទី ២ របស់គាត់នៅ Chelsea  ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner