អង្គការ​សុខភាព​ពិភព​លោក (WHO) កំពុង​ដឹក​នាំការ​សាកល្បង​ប្រើថ្នាំប្រឆាំងនឹងការរលាកចំនួន ​៣ ​ប្រភេទ ដើម្បី​ព្យាបាលជំងឺកូវីដ-១៩

អង្គការសុខភាពពិភពលោក (WHO) កំពុងដឹកនាំការសាកល្បងប្រើថ្នាំប្រឆាំងនឹងការរលាកចំនួន ៣ ប្រភេទ ដើម្បីព្យាបាលជំងឺកូវីដ-១៩
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ខ្លួនបានដឹកនាំការសាកល្បងគ្លីនិកសាស្ត្រនៅក្នុងប្រទេស៥២ ដែលបានសិក្សាពីថ្នាំប្រឆាំងនឹងការរលាកចំនួន ៣ ប្រភេទ ដែលមានសក្តានុពលក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយក្នុងសេចក្តីប្រកាសមួយពីការសាកល្បងសាមគ្គី Solidarity PLUS ថា ថ្នាំព្យាបាលទាំង៣ប្រភេទនេះ គឺ អាដតេសស៊ូណេត (Artesunate), អ៊ីម៉ាទីនីប (Imatinib) និង អ៊ីនផ្លិចស៊ីម៉េប (Infliximab) ត្រូវបានជ្រើសរើសដោយក្រុមអ្នកជំនាញឯករាជ្យមួយ សម្រាប់សក្តានុពលរបស់ថ្នាំទាំងនេះ ក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់អ្នកជំងឺកូវីដ១៩នៅមន្ទីរពេទ្យ ។ ថ្នាំ អាដតេសស៊ូណេត បានប្រើប្រាស់រួចរាល់ហើយ សម្រាប់ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ថ្នាំ អ៊ីម៉ាទីនីប សម្រាប់ព្យាបាលជំងឺមហារីកជាក់លាក់ និងថ្នាំ អ៊ីនផ្លិចស៊ីម៉េប សម្រាប់ព្យាបាលជំងឺប្រព័ន្ធភាពស៊ាំដូចជាជំងឺរលាកពោះវៀន និងជំងឺរលាកសន្លាករាំរ៉ៃ ។
សូមរំលឹកផងដែរថា ការធ្វើសាកល្បងសាមគ្គីដំបូងកាលពីឆ្នាំមុនរកឃើញថា ការព្យាបាលទាំងអស់មានថ្នាំ៤ប្រភេទត្រូវបានវាយតម្លៃ គឺថ្នាំ រ៉េមដេស៊ីវៀ (Remdesivir) , អ៊ីដ្រុកស៊ីតក្លរ៉ូហ្វីន (Hydroxychloroquine), ឡូពីនណាវៀ/រាយតូណាវៀ (lopinavir/ritonavir) និង អ៊ីនធើហ្វឺរុន (Interferon) ប៉ុន្តែមានប្រសិទ្ធភាពតិចតូច ឬគ្មានប្រសិទ្ធភាពសោះ ក្នុងការជួយដល់អ្នកជំងឺកូវីដ១៩ ។ ហើយមកទល់ពេលនេះ មានតែថ្នាំ ខូធីខូសស្ទឺរាត (Corticosteroids) មានបង្ហាញពីប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ១៩ធ្ងន់ធ្ងន់ខ្លាំង ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner