សាមសុង គឺជាក្រុមហ៊ុនខ្នាតយក្សមួយរបស់ពិភពលោក ជាមួយនឹងបុគ្គលិកបម្រើការច្រើនជាង៣២ម៉ឺននាក់

អន្តរជាតិ៖ សារព័ត៌មាន Forbe ចុះផ្សាយថា សាមសុងគឺជាក្រុមហ៊ុនធំបំផុតលំដាប់ទី១២លើពិភពលោក ដោយមានបុគ្គលិកច្រើនជាង៣២ម៉ឺននាក់បានបម្រើការងារអោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ ។ សាមសុងមានសាខាដ៏ធំបំផុតរបស់ខ្លួនចំនួន៣នៅលើទីតាំងផ្សេងៗគ្នា ។

សាមសុងគឺជាក្រុមហ៊ុនធំបំផុតមួយនៅលើពិភពលោក ដែលមានបុគ្គលិកជាង៣២ម៉ឺននាក់នៅទូទាំងពិភពលោក ។ អង្គភាពអាជីវកម្មរបស់សាមសុងមានចាប់ពីមីក្រូវ៉េវ និងកុំព្យូទ័រយួរដៃ រហូតដល់ការដឹកជញ្ជូន និងការធានារ៉ាប់រង ។ សាមសុងត្រូវបានគេស្គាល់ច្រើនចំពោះស្មាតហ្វូនរបស់ខ្លួន ហើយទោះបីជាមានបញ្ហាប្រឈម ដូចជាថ្មទូរស័ព្ទស្មាតហ្វូនផ្ទុះ និងទូរស័ព្ទអាចបត់បានដែលបណ្តាលឱ្យក្រុមហ៊ុនផ្អាកដំណើរការក៏ដោយ ក៏សាមសុងនៅតែជាស្មាតហ្វូនពេញនិយមបំផុតរបស់ពិភពលោក ។ យោងតាមស្ថាប័ន IDC បានអោយដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩ សាមុសងបាននាំចេញស្មាតហ្វូនចំនួន៧១.៩លានគ្រឿង បើប្រៀបធៀបទៅនឹងក្រុមហ៊ុន Huawei និង Apple ដែលបាននាំចេញចំនួន៥៩.១លានគ្រឿងនិង ៣៦.៤លានគ្រឿង ។ ស្ថានីយទូរទស្សន៍ CNBC ត្រូវបានផ្តល់សិទ្ធិចូលដ៏កម្រក្នុងការថតខ្សែភាពយន្តចំនួន ៣ របស់ខ្លួននៅក្នុងសាខា និងទីតាំងជុំវិញទីក្រុងសេអ៊ូល ។

១-សាខា Samsung Digital City ៖ មានបុគ្គលិក៣ម៉ឺន២ពាន់នាក់ ។សាមសុងឌីជីថលស៊ីធី គឺជាផ្ទះរបស់អង្គភាពអេឡិចត្រូនិករបស់ក្រុមហ៊ុន ដែលទទួលខុសត្រូវចំពោះឧបករណ៍ចល័តទូរទស្សន៍ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ។ វាក៏មានអ្វីដែលគេហៅថា Samsung 5G City ដែលមានឧទ្យានក្រៅដែលក្រុមហ៊ុនសាកល្បងឧបករណ៍បណ្តាញ 5G ដែលបច្ចុប្បន្នកំពុងត្រូវបានដាក់ពង្រាយដល់អ្នកផ្តល់សេវាទូរគមនាគមន៍ រួមទាំងនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។ បរិវេណធំទូលាយ រួមបញ្ចូលទាំងហាងកាហ្វេដែលបុគ្គលិកញ៉ាំដោយឥតគិតថ្លៃ កន្លែងហាត់ប្រាណដ៏ធំមួយ និងរួមបញ្ចូលទាំងអាហារ និងភេសជ្ជៈអន្តរជាតិដូចជា ឌុងឃីន ដូណាត់ ។ ខណៈពេលដែលសន្តិសុខត្រូវបានរឹតបន្តឹង និងមានការការពារយ៉ាងខ្លាំង សារមន្ទីរគំនិតច្នៃប្រឌិតរបស់សាមសុងត្រូវបានបើកជាសាធារណៈ និងការបង្ហាញពីប្រវត្តិរបស់ក្រុមហ៊ុនសាមសុង រួមជាមួយប្រវត្តិទូទៅនៃផលិតផលបច្ចេកវិទ្យា ។

សាខា Samsung Nano City

មានបុគ្គលិក៖ ៤ម៉ឺននាក់

សាខារបស់សាមសុងណាណូស៊ីធី គឺធំទូលាយខ្លាំងណាស់ វារួមបញ្ចូលទាំងហាងកាហ្វេសម្រាប់បុគ្គលិកចំនួន ១២ ។ វាជាទីកន្លែងសម្រាប់ការផលិតបន្ទះឈីបអេឡិចត្រូនិករបស់សាមសុង ។

សាខា Samsung Seoul R&D Campus

មានបុគ្គលិក៖ ៣ម៉ឺន៨ពាន់នាក់

ក្រុមហ៊ុន សាមសុង បានបញ្ជាក់ថា បុគ្គលិករបស់ខ្លួនជាង៦ម៉ឺន៥ពាន់នាក់ទទួលខុសត្រូវ លើផ្នែកការស្រាវជ្រាវ និងអភិវឌ្ឍ ដែលស្មើនឹងប្រមាណ ២០ ភាគរយនៃកម្លាំងពលកម្មសកលរបស់ខ្លួន ។ ដើម្បីជម្រុញការច្នៃប្រឌិតក្នុងចំណោមបុគ្គលិក សាខាSeoul R&D បានបង្កើតអោយមានបណ្ណាល័យពហុរឿង ជាទីដែលអ្នករចនា និងនិយោជិកអាចមកបំផុសគំនិតនិងស្វែងរកការបំផុសគំនិតក្នុងចំណោមសៀវភៅ និងទស្សនាវដ្តី ។ សាខានេះ ក៏ជាទីកន្លែងបណ្ណាល័យភ្លេងរបស់សាមសុង ដែលមានបំពាក់នូវឧបករណ៍តន្រ្តី និងស្តង់សំលេង ជាទីតាំងបង្កើតសំលេងជំនួយសិប្បនិម្មិតដល់ស្មាតហ្វូនរបស់សាមសុង គឺកម្មវិធី Bixby ។ វាក៏ជាកន្លែងដែលសំលេងត្រូវបានបង្កើតឡើងសម្រាប់សំភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ដូចជាសំលេងដែលស្មាតហ្វូនបន្លឺឡើង នៅពេលដែលវាដោតចូលទៅក្នុងព្រីភ្លើង រឺសំលេងទូទឹកកកបន្ទាប់ពីទ្វារបើកយូរពេក ៕ ប្រភព៖ CNBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner