ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៧នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៧នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស៥នាក់, ស្រុកកោះសូទិន២នាក់, ស្រុកចំការលើ៨នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៥នាក់, ស្រុកស្ទឹងត្រង់១០នាក់, ស្រុកស្រីសន្ធរ២នាក់ មកពីខេត្តត្បូងឃ្មុំម្នាក់ និងទៅពីរាជធានីភ្នំពេញម្នាក់ ។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ ស្ត្រីជនជាតិខ្មែរ អាយុ៦៤ឆ្នាំ នៅស្រុកកងមាស និងទី២ស្ត្រីអាយុ ៦១ឆ្នាំ នៅស្រុកកងមាស ខេត្តកំពង់ចាម ។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៤៥៨ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៦០៦នាក់ និងមានអ្នកស្លាប់ ចំនួន១០៨នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


