កន្លែងចាក់វ៉ាក់សាំងនៅហ្វីលីពីន បើកដំណើរការ ២៤ម៉ោង ខណៈវ៉ារ្យង់ដែលតាកាន់តែកើនឡើង
កន្លែងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅរដ្ឋធានីម៉ានីលចំនួន ប្រទេសហ្វីលីពីនបើកដំណើរការ ២៤ ម៉ោង ដែលធ្វើឡើងក្នុងគោលបំណងពន្លឿនល្បឿននៃការចាក់វ៉ាក់សាំង ស្របពេលដែលទីក្រុងដែលមានប្រជាជន ១៤លាននាក់ស្ថិតក្នុងការបិទខ្ទប់រហូតដល់ថ្ងៃទី២០ ខែសីហា ខណៈវីរុសបំប្លែង ខ្លួនដែលតា កំពុងតែវាយលុក។ នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មានជាតិហ្វីលីពីន។
លោក Isko Domagoso Moreno អភិបាលរដ្ឋធានីម៉ានីលលើកឡើងកាលពីថ្ងៃអាទិត្យកន្លងទៅថា កន្លែងចាក់វ៉ាក់សាំង ២៤ម៉ោងក្នុងមួយថ្ងៃដាក់ដំណើរការនៅ ៣កន្លែងសិនចាប់ពីថ្ងៃទី៩ ខែសីហា ហើយនឹងពិនិត្យមើលលទ្ធភាពក្នុងការបង្កើនចំនួនបន្ថែមតទៅទៀតនៅពេលក្រោយ។
កន្លែងចាក់វ៉ាក់សាំងធម្មតានៅម៉ានីលមានចំនួន ១៥កន្លែង ដែលបើកដំណើរការរយៈពេល ១២ម៉ោង ពោលគឺពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ល្ងាច។
ប្រទេសហ្វីលីពីនរកឃើញករណីប្រចាំកើនឡើងជាថ្មីនៅមួយរយៈចុងក្រោយ ដោយកាលពីថ្ងៃទី១១ ខែសីហា ប្រទេសនេះរកឃើញមានវិជ្ជមានកូវីដ-១៩ចំនួន ១២ ០២១ករណី។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសនេះលើកឡើងកាលពីថ្ងៃច័ន្ទថា ៥០%នៃករណីកូវីដ-១៩សរុបនៅ ២សប្ដាហ៍ចុងក្រោយគឺ បង្កឡើងដោយវ៉ារ្យង់ដែលតា៕

ប្រភព៖ The Guardian