ក្រុមហ៊ុនបច្ចេកវិទ្យាចិន Didi-Chuxing អាចនឹងត្រូវផ្លាស់ប្តូរក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ក្រោយមានការស៊ើបអង្កេត
ក្រុមហ៊ុនបច្ចេកវិទ្យាចិន Didi-Chuxing អាចនឹងត្រូវផ្លាស់ប្តូរក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ ក្រោយមានការស៊ើបអង្កេតសន្តិសុខតាមអ៊ីនធឺណេត ដែលចំណាយទឹកប្រាក់ប្រមាណ ៤,៤ ពាន់លានដុល្លារ ធ្វើឡើងនៅទីក្រុងញូវយ៉ក។ នេះបើយោតាមការសម្ភាសន៍ផ្ដាច់មុខ ដោយសារព័ត៌មាន South China Morning Post។
ស្ថាបនិក និងប្រធានក្រុមហ៊ុន DiDi លោក Cheng Wei សហស្ថាបនិក និងប្រធានក្រុមហ៊ុនជាសកលគឺលោក Jean Liu Qing និងអនុប្រធានជាន់ខ្ពស់លោក Stephen Zhu Jingshi ដែលអ្នកទាំង៣រួមគ្នា កាន់កាប់ភាគហ៊ុនជាង ៥០ ភាគរយនៃក្រុម កំពុងស្ថិតក្រោមការសាកសួរ និងស៊ើបអង្កេត ដោយទីភ្នាក់ងារដឹកនាំដោយរដ្ឋបាល Cyberspace ចិន (CAC)។
ការស៊ើបអង្កេតនេះ កំពុងធ្វើឡើង ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន DiDi ក្នុងការបង្ខំឱ្យចុះបញ្ជីនៅញូវយ៉ក ផ្ទុយពីសេចក្តីណែនាំផ្ទាល់មាត់របស់និយតករចិន ដែលអំពើនេះត្រូវបានគេកំណត់ថាជា «ចេតនាបោកប្រាស់» ដែលអាចបណ្តាលឱ្យតួនាទីរបស់លោក Liu ផ្លាស់ប្តូរ។ នេះបើតាមឱ្យដឹងពីប្រភពក្នុងលក្ខខណ្ឌអនាមិក ដោយសារការស៊ើបអង្កេតនៅកំពុងបន្តនៅឡើយ។
ក្រុមហ៊ុននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃ ពុធ ថា៖ «ក្រុមហ៊ុន DiDi កំពុងសហការយ៉ាងសកម្ម និងពេញលេញជាមួយអាជ្ញាធរក្នុងការត្រួតពិនិត្យសន្តិសុខតាមអ៊ីនធឺណិត។ ការប៉ាន់ស្មានថា មានការផ្លាស់ប្តូរអ្នកគ្រប់គ្រង គឺមិនពិត និងមិនមានមូលដ្ឋានច្បាស់លាស់ទេ»។
ក្រុមហ៊ុន DiDi ក៏បានបញ្ចប់ការអាប់ដេតផ្នែក បច្ចេកទេសនៃកម្មវិធីស្មាតហ្វូនរបស់ខ្លួនកាលពី ២ ទៅ ៣ សប្តាហ៍មុន ដើម្បីបំពេញតាមលក្ខខណ្ឌ ដែលនិយតករចិនទាមទារទាក់ទិននឹងការ ប្រមូលទិន្នន័យ ការធ្វើផែនទី និងភាពឯកជនរបស់អ្នកប្រើប្រាស់របស់ក្រុមហ៊ុន។ ហើយការអាប់ដេតថ្មីនេះក៏ជាផ្នែកមួយនៃការកែតម្រូវរបស់ក្រុមហ៊ុន ដើម្បីត្រលប់ទៅលើការដាក់ឱ្យដោនលោតវិញ ក្រោយកម្មវិធីនេះត្រូវបានគេដកចេញ ដោយបង្ខំកាលពីខែមុន។
អាទិភាពកំពូលរបស់អ្នកស៊ើបអង្កេត គឺដើម្បីកំណត់ឱ្យច្បាស់នូវទំនួលខុសត្រូវនៅក្នុងការសម្រេចចិត្តដាក់ IPO របស់ក្រុមហ៊ុន DiDi និងដើម្បីជួសជុលអ្វី ដែលត្រូវបានគេចាត់ទុកថាជាចន្លោះប្រហោងសុវត្ថិភាពនៅក្នុងកម្មវិធី DiDi ជំនួសឱ្យការផ្លាស់ប្តូរកម្មសិទ្ធិ ឬ ការរៀបចំអាជីវកម្មឡើងវិញ ដែលនឹងធ្វើឱ្យមានផលលំបាកលើធនធាន និងភ្នាក់ងារបន្ថែម ដើម្បីគ្រប់គ្រង។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុន DiDi កំពុងពិភាក្សាជាមួយក្រុមហ៊ុនសន្តិសុខព័ត៌មានរដ្ឋវេស្តូន ដើម្បីគ្រប់គ្រងលើការគ្រប់គ្រងទិន្នន័យ និងសកម្មភាពត្រួតពិនិត្យរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដាក់និយ័តករក្នុងស្រុក។ យ៉ាងណាមិញ ក្រុមហ៊ុន DiDi បានបដិសេធរបាយការណ៍ ដែលថាខ្លួននឹងប្រគល់ទិន្នន័យទៅឱ្យភាគីទីបី ឬ ណែនាំម្ចាស់ភាគហ៊ុនថ្មី ឬ ទៅឯកជន។
ទោះសេចក្ដីសម្រេចចិត្តក្លាយទៅជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននេះនូវតែត្រូវប្រឈមនឹងការផ្ដល់សំណងជាទឹកប្រាក់រាប់សិបពាន់លានយ័ន ដើម្បីទូទាត់សងដល់វិនិយោគិន ដែលជាម្ចាស់ប័ណ្ណទទួលប្រាក់បញ្ញើអាមេរិច(ADRs)នៃក្រុមហ៊ុននេះ។
គួរបញ្ជាក់ផងដែរថា ក្រុមការងារនៃក្រសួងចំនួន ៧ របស់ប្រទេសចិន បានចូលអន្តរាគមន៍នៅថ្ងៃទី ១៦ ខែកក្កដា ២ សប្តាហ៍ បន្ទាប់ពីរដ្ឋបាលអ៊ិនធើណែត បានប្រកាសការស៊ើបអង្កេតលើបញ្ហាសន្តិសុខតាមអ៊ីនធឺណិត និងមូលដ្ឋានសន្តិសុខជាតិលើក្រុមហ៊ុននេះ នៅថ្ងៃទី ២ ខែកក្កដា។
បន្ថែមពីនេះ ក៏មានការចូលរួមពីនាយកដ្ឋានផ្សេងទៀត ដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យនៅនឹងកន្លែងរួមមានរដ្ឋបាលរដ្ឋសម្រាប់បទបញ្ជាទីផ្សារ (SAMR) ក្រសួងធនធានធម្មជាតិ ក្រសួងដឹកជញ្ជូន និងរដ្ឋបាលសារពើពន្ធរដ្ឋ។
ក្រុមហ៊ុន DiDi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលនោះថា ខ្លួនកំពុងសហការយ៉ាងពេញទំហឹងក្នុង ការស៊ើបអង្កេតសន្តិសុខតាមអ៊ីនធឺណែតនេះ ហើយខ្លួនកំពុងធ្វើតាមការណែនាំបទបញ្ជាយ៉ាងតឹងរ៉ឹងក្នុងការកែប្រែកម្មវិធីរបស់ខ្លួន។

ប្រភព៖ Reuters