អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៤ពាន់៧១៣ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៦៧៨នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩ប្រទេស ។


ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៤ពាន់៧១៣ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៦៧៨នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៩ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម,សឹង្ហបុរី,ឡាវ, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន២ម៉ឺន៤ពាន់៧០៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៧៧ម៉ឺន៤ពាន់១៥៥ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៤៦៦នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១១ម៉ឺន៣ពាន់៦៦៤នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន១ពាន់៦៦៨ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៣៤ម៉ឺន២ពាន់២១៥ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៣១៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន១ពាន់៦៩១នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន២ពាន់៧៨២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨៣ម៉ឺន៩ពាន់៧៧១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៤៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៩៤២នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន២ពាន់៤៣៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៧០ម៉ឺន៣៦៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៦៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៩ពាន់៥៣៩នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៣ពាន់៧៣៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៤ម៉ឺន១ពាន់៣០០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២១៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន២ពាន់៤៥២នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី៨ពាន់៦០៦ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២៤ម៉ឺន១ពាន់៥៤៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៤២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់៤៨៧នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៤៥៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន៣ពាន់៨៣៩ករណី។ ចំណែកការស្លាប់ថ្មី២០ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៦៣៤នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៥៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៦ពាន់១២ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤៣នាក់។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន២០២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩ពាន់៣៦៣ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩នាក់។
ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៥៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤៩៤ករណី។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨លាន៣៩ម៉ឺន៩ពាន់៥៥ករណី, និងការស្លាប់មាន១៨ម៉ឺន៤៦៤នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០៥លានករណី, និងការស្លាប់មានជាង៤លាន៣៤ម៉ឺននាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner