ប្រទេសថៃនឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងការពារកូវីដ១៩ ដែលប្រើដោយបាញ់់តាមច្រមុះ

កាល​ពី​ថ្ងៃ​ពុធ​នេះ​ ​មន្រ្តី​រដ្ឋាភិបាល​ថៃ​បាន​និយាយ​ថា​ វ៉ាក់​សាំង​ការពារ​មេរោគ​កូវីដ-១៩ ​ចំនួន២ ​ដែល​ប្រើ​ដោយ​បាញ់​តាម​ច្រមុះ​កំពុង​ត្រូវ​បាន​បង្កើត​ឡើងនៅ​ក្នុង​ប្រទេស​ថៃ​នឹង​ចាប់​ផ្តើម​ការ​សាក​ល្បង​នៅ​លើ​ប្រជាពលរដ្ឋ​​នៅ​ចុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​លទ្ធផល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​សាក​ល្បង​ទៅ​លើ​សត្វ​កណ្តុរ​។

លោក Ratchada​ Thanadirek​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​និយាយ​ថា​ ការ​សាក​ល្បង​នេះ​ក៏​នឹង​ធ្វើ​តេស្ត​លទ្ធភាព​ការពារ​ប្រឆាំង​នឹង​វីរុស​ប្រភេទ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​នៅ​កំឡុង​ពេល​ការ​សាក​ល្បង​​នៅ​ដំណាក់​កាល​ទី ២ នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ​។ ចំពោះ​គោលដៅ​នៃ​ការ​ផលិត​សម្រាប់​ការ​ប្រើ​ប្រាស់​គឺ​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០២២​ ប្រសិន​បើ​លទ្ធផល​ការ​សាក​ល្បង​ទទួល​បាន​ជោគជ័យ​។

​រហូត​មក​ដល់​ពេល​នេះ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​ថៃ​ពឹង​ផ្អែក​លើវ៉ាក់សាំង​ Sinovac​, AstraZeneca​ និង​ Sinopharm​ របស់​ប្រទេស​ចិន​។ ចំពោះ​វ៉ាក់សាំង​ Pfizer-BioNTech​ កំពុង​ត្រូវ​បាន​ផ្តល់​ជា​ការ​ចាក់​ដូស​ទី​ ៣​ ដល់​បុគ្គលិក​ពេទ្យ​ជួរ​មុខ​ដែល​បាន​ទទួល​ចាក់​វ៉ាក់សាំង Sinovac ​។

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner