ស្តេចម៉ាឡេស៊ី ស្នើអោយមានការបោះឆ្នោតសភាមុនកាលកំណត់

ស្តេច​ម៉ាឡេស៊ី​បាន​ស្នើ​អោយ​នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​ លោក​​ Muhyiddin​ Yassin​ ធ្វើការ​បោះ​ឆ្នោត​សភា​មុន​កាល​កំណត់​ ដែល​ការ​បោះ​ឆ្នោត​នេះ​​គ្រោង​ធ្វើ​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ The Straits Times​ មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ម្នាក់​បាន​និយាយ​ថា ការ​ប៉ាន់​ប្រមាណ​ថ្ងៃ​បោះ​ឆ្នោត​អាច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សប្តាហ៍ក្រោយ។ សារព័ត៌មាន​ The Straits Times បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី ១០​ សីហា​នេះ​ថា​ សំបុត្រ​ដែល​តំណាង​អោយ​សមាជិក​សភា​ ១០៥​ រូប​នៃ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្រះបរមរាជវាំង​កាល​ពី​ដើម​សប្តាហ៍​នេះដោយ​បញ្ជាក់​ពី​ការ​បដិសេធ​របស់​ពួក​គេ​ក្នុង​ការ​គាំ​ទ្រ​ការ​ដឹក​នាំ​របស់នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​គណ​បក្ស​​អង្គការ​ជាតិ​​ម៉ាឡេ​រួប​រួម​កាល​​ពី​ថ្ងៃទី​ ៩ សីហា​បាន​បញ្ជូន​សំបុត្រ​ចំនួន​ពីរ​ដែល​ផ្ញើ​ដោយ​ប្រធាន​គណបក្ស​លោក​ Zahid Hamidi ទៅ​ព្រះបារមរាជវាំង​ដោយ​ជូន​ដំណឹង​ថា សមាជិក សភា​ ១៤​ រូប​ក្នុង​ចំណោម​ ៣៨​ រូប​របស់​គណបក្ស​បាន​ដក​ការ​គាំ​ទ្រ​ពី​រដ្ឋាភិបាល។

ប្រភព៖ The Straitstimes

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner