ប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ដែលធ្វើការនៅស្ថានទូតអង់គ្លេសក្នុងទីក្រុង Berlin ដោយសង្ស័យថាបានបញ្ជូនឯកសារទៅឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី

អត្ថបទដោយ៖
AMS OneMinute

ប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ដែលធ្វើការនៅស្ថានទូតអង់គ្លេសក្នុងទីក្រុង Berlin ដោយសង្ស័យថាបានបញ្ជូនឯកសារទៅឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីជាថ្នូរនឹងសាច់ប្រាក់។ នេះបើតាម Reuters ថ្ងៃទី១១ សីហា។

កត្តាជំរុញឱ្យមានការលួចបញ្ជូនឯកសារនេះទំនងជាបញ្ហាលុយកាក់ ព្រោះក្នុងនាមជាបុគ្គលិកក្នុងស្រុក បុរសរូបនេះមិនមានលទ្ធភាពទទួលបានសម្ភារៈថ្លៃៗនោះទេ។

ចៅក្រមស៊ើបសួរបានអនុម័តដីកាចាប់ខ្លួនដោយសង្ស័យថាជាចារកម្មសម្ងាត់។ ជនជាប់ចោទនឹងត្រូវឃុំខ្លួន ដើម្បីបន្ដការស៊ើបអង្កេតដោយមានការចូលរួមពីភ្នាក់ងារស៊ើបការណ៍ MI5 របស់ចក្រភពអង់គ្លេស។

ប្រភព៖ Reuters

ads banner