រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានចំនួនជាង១២ម៉ឺន៣ពាន់នាក់ (Video Inside)

ពលរដ្ឋចំនួន១២ម៉ឺន៣ពាន់១០១នាក់បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៨លាន៥សែន១ម៉ឺន៩ពាន់៧១៤នាក់, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៦លាន៦សែន៣ម៉ឺន៥ពាន់៩៩៩នាក់។ កម្ពុជាដែលមានប្រជាពលរដ្ឋ សរុបចំនួន ១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ ទើបបានប្រមាណ៥៣,២៥% តែ ប៉ុណ្ណោះ។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងសប្តាហ៍នេះបានពង្រីកការចាក់ដូសទី៣ បន្ថែមទៀត ដែលជាដូសជម្រុញ បន្ថែមដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានីនិងតាមបណ្តា ខេត្ត មួយចំនួន។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញដែលចាប់ផ្តើម ក្នុង សប្តាហ៍នេះ ទើបនឹងចាក់បានលើមនុស្សចំនួន១០ម៉ឺន៩ពាន់៥០៩នាក់នោះទេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner