មន្ត្រីរាជការក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមចាកវ៉ាក់សាំងដូសទី៣ (Video Inside)

មន្ត្រីរាជការតាមបណ្តាក្រសួងនិងអង្គភាពនានា ក្នុងរាជធានី បានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងដូសទី៣ AstraZeneca នៅថ្ងៃទី១២សីហានេះ ទន្ទឹមនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកវ៉ាក់សាំង AstraZeneca នេះជាច្រើនលានដូសបន្ថែមទៀតដើម្បីការចាក់លើប្រជាពលរដ្ឋ។

ការជម្រុញចាក់ដូសទី៣ នា ពេលនេះ បានធ្វើឡើងនៅ ទន្ទឹមនឹងការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Delta កាន់តែច្រើនដែលបានឆ្លងនៅ ក្នុងប្រទេសកម្ពុជា។ តើហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសទី៣នាពេលនេះ? ប្រធានគណៈ កម្ម ការចំពោះកិច្ចទទួលបន្ទុកការចាក់វ៉ាក់សាំងកូវីដ១៩លោកស្រី ឳ វណ្ណឌីន បានពន្យល់យ៉ាងនេះ ។

ទូរទស្សនិកជន នៅថ្ងៃនេះផងដែរទន្ទឹមនឹងពលរដ្ឋ,មន្ត្រីរាជការតាមបណ្តាក្រសួងនិងអង្គភាពនានាក្នុងរាជធានី បានទទួលការចាក់វ៉ាក់សាំងដូសទី៣នេះ, អ្នកយក ព័ត៌មានអប្សរាណិតលោកសឿដេវីដ បានចុះយកព័ត៌មាន ការចាក់វ៉ាក់សាំងដូសទី៣នេះនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner