កម្ពុជាឆ្លងកូវីដ១៩ថ្មី ចំនួន៤៥៥ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះបានបន្តថយចុះជាងពីម្សិលមិញចំនួន៣១ករណីដែលជាតួលេខបង្ហាញភាពវិវត្តន៍ ល្អនៃចំណាត់ការទប់ស្កាត់និងកាត់បន្ថយការឆ្លងរាលដាលជម្ងឺកូវីដ១៩។

ការឆ្លងនៅថ្ងៃនេះមានចំនួន៤៥៥ករណី ដែលជាតួលេខស្ថិតក្នុងខ្ទង់ជាង៤០០ ដែលមានក្នុងរយៈពេល៣ថ្ងៃជាប់គ្នាមកនេះ។ ក្នុងចំណោមការឆ្លង ៤៥៥ ករណីថ្ងៃនេះ ការ ឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣៧៤ករណី។ នេះជា តួ លេខថយចុះ ចំនួន ៣១ករណី បើប្រៀបធៀបនឹងម្សិលមិញ។

ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ៨១ ករណីដែលថយចុះ ៣៨ករណីដែរបើប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន២០នាក់ ដែលកើនឡើង៨នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧៣ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៧ម៉ឺន១ពាន់៤០៤ករណី ។

កម្ពុជាគិតត្រឹមថ្ងៃទី១២ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន ៣ពាន់ ៨៣៩ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៦៣៤នាក់ និង ការព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៨ពាន់៤៣១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner