ក្រសួងសុខាភិបាល បង្កើនរយៈពេលចត្តាឡីស័ក២១ថ្ងៃ ដើម្បីទប់ស្កាត់វីរុសបំប្លែងថ្មី Delta (Video Inside)
ក្រសូងសុខាភិបាល បានបង្កើនរយៈពេលនៃការធ្វើចត្តាឡីស័កលើជនសង្ស័យឆ្លងជម្ងឺកូវីដ១៩ ក្នុងស្ថាន ការណ៍ដែលវីរុសបំប្លែងថ្មី Delta បាននិងកំពុងមានវត្តមានកាន់តែច្រើនក្នុងប្រទេសកម្ពុជា។
យោងតាមលិខិត របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យម៉មប៊ុនហេង ថ្ងៃទី១២សីហាទៅកាន់បណ្តារាជធានី ខេត្ត, រយៈពេលបង្កើនបន្ថែមសម្រាប់ការធ្វើចត្តាឡីស័កនឹងមានសារុបរយៈពេលយ៉ាងហោច២១ថ្ងៃ។
លិខិតរបស់រដ្ឋ មន្ត្រីក្រសួងសុខាភិបាល បានបង្ហាញនូវករណីពាក់ព័ន្ធចំនួន៣ទាក់ទងនឹងការតម្រូវធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃនេះ។ ករណីទី១គឺការសម្រេចធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃនោះ នៅតាមខេត្តជាប់ព្រំដែន ឬនៅរាជធានី ភ្នំពេញ ឬនៅក្នុងខេត្តសាមី។ ករណីទី២ការសម្រេចធ្វើចត្តាឡីស័ក១៤ថ្ងៃដំបូងនៅខេត្តជាប់ព្រំដែន និងបន្តការ ធ្វើចត្តាឡីស័ក៧ថ្ងៃបន្ថែមទៀតនៅរាជធានីឬនៅតាមខេត្តសាមី ដែលរយៈពេលបូកសរុបនឹងមាន២១ ថ្ងៃ យ៉ាង តិចដូចគ្នា។ ចំណែកករណីទី៣គឺការធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃពេញតែម្តង សម្រាប់ អ្នកប៉ះពាល់ ដោយ ផ្ទាល់នឹងអ្នកឆ្លងកូវីដ ១៩ប្រភេទ Delta ក្នុងសហគមន៍។