ខេត្តព្រៃវែង ឆ្លងថ្មី៥៥នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៥នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ នេះជាតួលេខឆ្លងថយចុះ៩នាក់ប៉ុន្តែតួលេខស្លាប់កើនឡើងម្នាក់ប្រៀបធៀបនឹងម្សិលមិញ។ ខេត្ត ព្រៃវែងមានករណីឆ្លងវីរុសបំប្លែថ្មីង Delta ចំនួន២ករណីផងដែរ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង ៥៥ នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកព្រះសេ្ដច១៧នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកពាមរក៍៧នាក់, ស្រុកកំពង់ត្របែក៥នាក់, ស្រុកពារាំង៤នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពាមជរ៣នាក់, ស្រុកកញ្ជ្រៀច២នាក់ និង ស្រុកមេសាងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានបុរសអាយុ៨៥ឆ្នាំនៅស្រុកពាមជរ និងបុរសអាយុ៦០ ឆ្នាំនៅស្រុកស្វាយអន្ទរ។

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៥ពាន់១០១នាក់, ព្យាបាលជាសះស្បើយ ចំនួន៣ពាន់៩៧២នាក់ និងស្លាប់៩០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner