វ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូស បានដឹកមកដល់កម្ពុជាហើយ (Video Inside)
វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៣លានដូសទៀតដែលជាវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជា នៅថ្ងៃទី១២សីហានេះ ក្នុងស្ថានភាពដែលកម្ពុជាកំពុងសម្រុកលើយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋទូទាំងប្រ ទេសជាពិសេសការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានសរសេរក្នុងហ្វេសប៊ុកថ្ងៃនេះថា «វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាលសម្រេចនូវផែនការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពីវ័យ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំដែលកំពុងដំណើរការចាក់ជូនជារៀងរាល់ថ្ងៃនេះ»។ វ៉ាក់សាំង៣លានដូសដែលបានដឹកមកដល់នៅថ្ងៃ ព្រហស្បតិ៍នេះ បានអញ្ជើញទៅទទួលដោយរដ្ឋលេខាធិការក្រសួងសុខាភិបាល។
កម្ពុជាគឺជាប្រទេសនាំមុខគេមួយក្នុងអាស៊ានដែលបានចាក់វ៉ាក់សាំងបានច្រើនបំផុតលើពលរដ្ឋរបស់ខ្លួនប្រ មាណជាង៥០ភាគរយហើយក្នុងរង្វង់ពលរដ្ឋចំនួន១៦លាននាក់។