ខេត្តស្វាយរៀង ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣២នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។  នេះជាតួលេខឆ្លងនិងស្លាប់ដូចគ្នានឹងតួលេខកាលពីម្សិលមិញ។ ខេត្ត ស្វាយរៀងគឺជាខេត្តដែល មានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន១២ករណីផងដែរ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមានកម្មកររោងចក្រ៣នាក់, ធ្វើតេស្តលើអ្នកសង្ស័យរកឃើញ១២នាក់, ចំណែក១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នក ជំងឺកូវីដ-១៩ និងបានឆ្លងលើអ្នកដំណើរចូលខេត្តស្វាយរៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ត្រីអាយុ ៧១នៅស្រុកកំពង់រោទិ៍ និងស្ត្រីអាយុ៧៧ឆ្នាំ នៃស្រុករមាសហែក។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥ពាន់២៥០នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៧៣២នាក់ និងមានអ្នកស្លាប់សរុបចំនួ១២១ នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner