ខេត្តសៀមរាប ឆ្លងថ្មី៨៦នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបបានរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៨៦នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ៤នាក់ប្រៀបធៀបនឹងម្សិលមិញ។ ខេត្តសៀមរាបកាលពីម្សិលមិញ បានប្រកាស រក ឃើញឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន៤ករណីផងដែរ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៨៦នាក់ថ្ងៃនេះគឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៥៣នាក់, ស្រុកអង្គរជុំ ៣នាក់, ស្រុកសូទ្រនិគម១៨នាក់, ស្រុកជីក្រែង៥,ស្រុកពួក៣នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកអង្គរធំម្នាក់ និងមកពីខេត្តកំពង់ចាមម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានបុរសអាយុ៦២ឆ្នាំ នៃក្រុងសៀមរាប និង ស្ត្រី អាយុ៥១ឆ្នាំ មកពីខេត្តឧត្តរមានជ័យ។

ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៧៣៧នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៦៣៦នាក់ និងស្លាប់៦៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner