ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៦នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញការឆ្លងថ្មី១៦នាក់ ដែលជាតួលេខថយចុះ១៥នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ខេត្តកំពង់ឆ្នាំងមានមនុស្សស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី១៦នាក់ថ្ងៃនេះ បាន ឆ្លងលើពលរដ្ឋក្នុងស្រុកបរិបូរណ៍១២នាក់ និងនៅស្រុករលាប្អៀរ៤នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ថ្ងៃនេះ គឺជា បុរស អាយុ៥៨ឆ្នាំ នៃស្រុកបរិបូរណ៍ ។ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងសារុប ២ពាន់៩០នាក់ និងការស្លាប់មានចំនួន ៥២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner