ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៤៣នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ១១នាក់ ។ ខេត្តឧត្តរមានជ័យ គឺជាខេត្តដែលទើបបានប្រ កាសការរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន១៤ករណីផងដែរកាលពីម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លង៤៣នាក់នៅថ្ងៃនេះ គឺជាករណីឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន ៦នាក់ និងការឆ្លងនៅក្នុងសហគមន៍មានចំនួន ៣៧នាក់ ។ ការឆ្លងនៅក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងសំរោងចំនួន ២៨នាក់, ស្រុកត្រពាំងប្រាសាទ៣នាក់ និងនៅស្រុក អន្លង់វែង ៦នាក់ ។

ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៣៩២នាក់, អ្នកជាសះស្បើយមានចំនួន ១ពាន់ ៨៥៨ នាក់ និងមានអ្នកស្លាប់ ៩ នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner