ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១២៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២៤នាក់ នៅថ្ងៃនេះ ដែលជាតួលេខថយ ចុះចំនួន ១២នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ ខេត្តបន្ទាយមានជ័យកាលពីម្សិលមិញ បានប្រកាសរកឃើញវីរុសបំប្លែងថ្មី Delta ចំនួនមួយករណីផងដែរ។

យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោម ការរក ឃើញឆ្លងថ្មី១២៤នាក់នៅថ្ងៃនេះ ការឆ្លងនៅក្នុងសហសគមន៍មានចំនួន ៥៥នាក់ និងការឆ្លងលើពលករដែល ទើបត្រឡប់មកពីប្រទេសថៃចំនួន៥៥នាក់ ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកអូរជ្រៅ, ស្រុក ស្វាយចេក, ស្រុកភ្នំស្រុក, ស្រុកថ្មពួក, ក្រុងប៉ោយប៉ែត,  ស្រុកមង្គលបុរី , ស្រុកព្រះនេត្រព្រះ, ស្រុកម៉ាឡៃ, ក្រុងសិរីសោភ័ណ  និងពលរដ្ឋមកពីខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តសៀមរាប និងឆ្លងលើពលរដ្ឋមកពីខេត្តកំពត ។ ខេត្តបន្ទាយនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ២៩នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner