ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៥នាក់និងស្លាប់ ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៤៥នាក់នោះ រួមមាននៅស្រុកថ្មគោល៧នាក់,ស្រុករតនមណ្ឌល៣នាក់, ក្រុងបាត់ដំបង១១នាក់, ស្រុកបរវេល៣នាក់,ស្រុកមោងឬស្សី៦នាក់, ស្រុករុក្ខគិរី៣នាក់, ស្រុកឯកភ្នំ២នាក់, ស្រុកកំរៀង២នាក់, ស្រុកបាណន់ម្នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់ និងពលករមកពីប្រទេសថៃចំនួន៦នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានទី១ បុរសអាយុ៧២ឆ្នាំនៅស្រុកថ្មគោល និង ទី២ បុរសអាយុ៨០ឆ្នាំនៅស្រុកបាណន់ ខេត្តបាត់ដំបង។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៤៥០នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៩២៩នាក់ និងមានអ្នកស្លាប់សរុបចំនួ៥៤នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




