វីដេអូ៖ “១នាទី ១នាក់ ជាការផ្តាច់យកជីវិតក្នុងរបបប៉ុល ពត”

តេីបងប្អូន ដឹងទេថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានផ្តាច់អាយុជីវិតពលរដ្ឋខ្មែរ ប៉ុន្មាននាក់ ក្នុង រយៈពេល ១៣៦០ថ្ងៃ ឬ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ?

សកម្មភាពនៃការងប់ងល់នឹងទ្រឹស្តីបដិវត្តន៍ និងកិច្ចកសាងសង្គមនិយមដ៏មហាអស្ចារ្យ មហាលោតផ្លោះរបស់បន ប៉ុល ពត បាននាំប្រជាជាតិទាំងឡាយធ្លាក់ចូលជ្រោះជ្រៅនៃការប្រល័យពូជសាសន៍ឯង។ ប្រជាជនកម្ពុជារាប់លាននាក់ បានក្លាយខ្លួនទៅជាទាសកររស់ក្នុងគុកឥតជញ្ជាំង ដែលកំពុងសំងំសម្លាប់រង្គាលលើពលរដ្ឋខ្មែរយ៉ាងស្ងៀមស្ងាត់ និងព្រៃផ្សៃបំផុត ដោយពូថៅ កាំបិត ត្បូងចប ចំពុះទុង កាំភ្លើង និងទារុណកម្មរាប់រយប្រភេទខុសៗគ្នា រាប់ទាំងការបង្អត់អាហារផង។ នេះជាសង្គ្រាមផ្ទៃក្នុងដ៏សាហាវដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ និងជាស្លាកស្នាមប្រវត្តិសាស្រ្តដ៏ខ្លោចផ្សាបំផុតរបស់ជាតិសាសន៍មួយនេះ៕

#ក្អែកខ្មៅ #ប្រវត្ដិសាស្រ្ដរកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ

Facebook Page: Black-CrowTelegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner