អាមេរិក​ប្រកាស​ផ្តល់​ជំនួយ​៥​៥​លាន​ដុល្លារ​ ​ដល់​ថៃ​និង​មី​យ៉ា​ន់​ម៉ា​

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ ​Lind​a​ ​T​h​o​ma​s-​Green​field​ ​បាន​និយាយ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ ​កាលពី​ពេលថ្មីៗនេះ​ថា​ ​អាមេរិក​នឹង​ផ្តល់​ជំនួយ​៥​៥​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​កិច្ចការ​មនុស្សធម៌​និង​ឆ្លើយតប​បញ្ហា​កូ​វី​ដ​១​៩​ ​ជូន​ប្រទេស​ថៃ​ ​និង​មី​យ៉ា​ន់​ម៉ា​។​ ​ក្នុងចំណោម​នេះ​ ​៥​០​លាន​ដុល្លារ​គឺ​ជួយ​សម្រាប់​កិច្ចការ​មនុស្សធម៌​ ​នៅ​មី​យ៉ា​ន់​ម៉ា​ ​ខណៈ​៥​លាន​ដុល្លារ​ ​គឺ​សម្រាប់​ជួយ​ថៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​។​

​លោកស្រី​ ​Lind​a​ ​T​h​o​ma​s-​Green​field​ ​បាន​មានប្រសាសន៍ថា​ ​«​ប្រ​ធានា​ធិប​តី ចូ ​បៃ​ឌិន​ ​បាន​បង្ហាញ​ច្បាស់​ហើយ​ថា​ ​យើង​ចាត់​ទុក​បណ្តា​សម្ពន្ធមិត្ត​របស់យើង​ជា​ចំណុច​កណ្តាល​នៃ​គោល​នយោបាយ​ការបរទេស​។​ ​ហើយ​ ​ខ្ញុំ​ក៏មាន​អារម្មណ៍​ថា​ ​វា​គឺជា​រឿង​សំខាន់​ក្នុង​ការ​គិត​មកដល់​ថៃ​ ​ដើម្បី​បញ្ជាក់​ជាថ្មី​ ​និង​ពង្រឹង​សម្ពន្ធភាព​យូរអង្វែង​រវាងប្រទេស​ទាំងពីរ​ ​និង​ដើម្បី​បង្ហាញ​ពី​តួនាទី​របស់យើង​ ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​ ​អា​ស៊ាន​»​។

​លោកស្រី​ ​Lind​a​ ​T​h​o​ma​s-​Green​field​ ​បាន​បន្ថែម​ទៀត​ថា​ ​លោកស្រី​បាន​ជួប​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ហើយ​ផ្សា​ភ្ជាប់​ការ​ប្រឹងប្រែង​របស់​អាមេរិក​ក្នុង​ការ​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ថៃ​ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​។​

​ទាក់ទង​នឹង​បញ្ហា​មី​យ៉ា​ន់​ម៉ា​ ​លោកស្រី​ ​Lind​a​ ​T​h​o​ma​s-​Green​field​ ​ថា​ ​រដ្ឋប្រហារ​នៅ​មី​យ៉ា​ន់​ម៉ា​ ​និង​វិបត្តិ​មនុស្សធម៌​ស្រប​ពេលជាមួយ​នឹង​បញ្ហា​កូ​វី​ដ​១​៩​នោះ​ ​ប្រទេស​ថៃ​ដើរ​តួនាទី​ជា​ជួរមុខ​ ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​បញ្ហា​ទាំងពីរ​នេះ​។​ ​លោកស្រី​អះអាង​ទៀត​ថា​ ​លោកស្រី​បាន​ជួប​បណ្តាតំណាង​អង្គការ​អន្តរជាតិ​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​បណ្តា​ទីភ្នាក់ងារ​ផ្សេងៗ​ទៀត​ ​នៅ​ប្រទេស​ថៃ​ ​និង​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហានយោបាយ​ ​និង​វិបត្តិ​មនុស្សធម៌​របស់​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner