នៅឆមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានជាង៤១លានដុល្លារ កើនឡើង១១ភាគរយ (មានវីដេអូ)

ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលសរុបបានជាង ៤១លានដុល្លារ មានការកើនឡើងជាង១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានប្រមាណ៣៦លានដុល្លារ ។

បើតាមរបាយការណ៍បានអោយដឹងថា ចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២១ ទទួលបានចំនួន១៦ម៉ឺន៧ពាន់១៤៨លាន៦៦ម៉ឺន៧ពាន់រៀល ឬស្មើនឹងប្រមាណ៤១លានដុល្លារ កើនឡើងជាង១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ១៤ម៉ឺន៧ពាន់៣៣៣លាន៣៩ម៉ឺន៨ពាន់រៀល ឬស្មើនឹងប្រមាណ៣៦លានដុល្លារ ។ ដោយឡែកប្រាក់ចំណេញដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន ៥ម៉ឺន៨៨១លាន១៧ម៉ឺន៤ពាន់រៀល ឬស្មើនឹងប្រមាណជាង១២.៧លានដុល្លារ កើនឡើង៨១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន៩ពាន់១៦០លាន៥១ម៉ឺន៩ពាន់ ឬស្មើនឹងប្រមាណ២លានដុល្លារ ។

សូមជម្រាបផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner