លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះមកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តស្វាយរៀង

អត្ថបទដោយ៖
ធី ដា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះមកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខេត្តស្វាយរៀង នារសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងកោតសសើរ និងថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចាត់តាំងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានមកពីបណ្តារាជធានីខេត្តផ្សេងៗគ្នាមកបំពេញបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅឃុំដូនស និងឃុំធ្លក នៃខេត្តស្វាយរៀង ដើម្បីពន្លឿក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានឆាប់ និងទាន់ពេលវេលា ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

លោកជំទាវក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យទាំងអស់ នៅពេលដែលចប់បេសកកម្មនៅខេត្តស្វាយរៀង ហើយនឹងត្រូវបន្តទៅខេត្តណាផ្សេងទៀត ក៏សូមរក្សានូវក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ធ្វើជាមន្ត្រីល្អក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។ អំណោយក្នុងថ្ងៃនេះ ក្នុងម្នាក់ៗទទួលបានថវិកា ១៣ម៉ឺនរៀល អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ ត្រីខ ១០កំប៉ុង អន្សម ១៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner