កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងគ្រួសារ ចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីត-19 ដូសទី៣ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ធំ ៖ ក្រុមគ្រូពេទ្យ ១៦នាក់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីត19 ដូសទី៣ ដែលជាដូសជំរុញប្រភេទ Astra Zeneca ជូនកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងគ្រួសារ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានប្រសាសន៍ថា នេះគឺជាការស្តែងចេញនូវកិច្ចសហប្រតិបត្តិការល្អ រវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទតែមួយ ដើម្បីជួយការពារអាយុជីវិត ឱ្យរួចផុតពីមេរោគដ៏កាចសាហាវនេះ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា វ៉ាក់សាំងប្រភេទ Astra Zeneca ជាការផ្តល់ជូនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាក់ជូនកងកម្លាំង នៃកងយោពលខេមរភូមិន្ទ និងគ្រួសារ ក្នុងការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 ដែលកំពុងឆ្លងរីករាលដាលចូលក្នុងសហគមន៍ ពិសេសប្រភេទមេរោគបំប្លែងថ្មី ដែលតា ៕ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner