ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ Vaccine Astrazeneca) ជូននាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ Vaccine Astrazeneca) ជូននាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​​យោធ​ភូមិ​ភាគ​ពិសេស និងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ នាយផ្នែកសឹករង ក្រុង/ស្រុកជាច្រើនរូប ។

នៅក្នុងឱកាសធ្វើរបាយការណ៍ស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ជំនួសមុខឲ្យនាយទាហាន ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល  សូមគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ដូសទី៣ដែលជាដូសជំរុញប្រភេទ Astra Zeneca សម្រាប់ចាក់ជូនដល់កងទ័ព និងគ្រួសារកងទ័ព ដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ខណៈពេលដែលមានចំនួនអ្នកឆ្លងកើនឡើងគួរឲ្យព្រួយបារម្ភ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​​យោធ​ភូមិ​ភាគ​ពិសេស បានថ្លែងនូវការកោតសសើរចំពោះបងប្អូនកងទ័ពទាំងអស់ដែលមានស្មារតីនាំប្រពន្ធឬប្ដី ចូលរួមក្នុងយុទ្ធនាការដ៏មានសារ:សំខាន់នេះបានគ្រប់ៗគ្នា។ ឯកឧត្តម ក៏បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលពិសេសសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាប្រមុខរាជរដ្ឋាភិបាលក្នុងការរកវ៉ាក់សាំងពីគ្រប់ទិសទីមកចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់និន្នការនយោបាយឡើយ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី  បានបន្ថែមថាទោះបីជាយើងបានចាក់វ៉ាក់សាំងដូសទី៣ ដូសជំរុញក្នុងពេលនេះហើយក្ដីបងប្អូនទាំងអស់មិនត្រូវធ្វេសប្រហែសខ្លួនឡើយ យើងអាចភ្លេចកូវីដតែកូវីដមិនភ្លេចយើងទេដូច្នេះ ត្រូវតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច និងអនុវត្តន៍តាម ការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តនូវវិធានការ ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ទើបយើងជៀសផុតពីការឆ្លងនូវមេរោគដ៏កាចសាហាវ បំប្លែងថ្មីប្រភេទ( ដែលតា) ដែលឆ្លងលឿនរហ័សនិង មានហានិភ័យខ្ពស់ដល់អាយុជីវិត៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner