ជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី ដែលមានវ័យចំណាស់ៗ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារវីរ៉ុសកូវីដ-១៩

ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ដែលមានវ័យចំណាស់ៗ អាយុសុទ្ធតែជាង១០០ឆ្នាំ ពួកគាត់បានស្ម័ក្រចិត្តចាក់វ៉ាក់សាំងការពារវីរ៉ុសកូវីដ-១៩  ដែលនេះគឺជាសបញ្ជាក់អោយឃើញពីការចូលរួមរបស់មនុស្យដែលមានវ័យចំណាស់ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍​។ ជាពិសេសទៅទៀតនោះ ការចូលរួមរបស់ក្រុមពួកមនុស្សចាស់ដែលមានវយ័អាយុចាប់ពី១០០ឆ្នាំឡើងទៅ ត្រូវបានទទួលការលើកទឹកចិត្តពីសំណាក់ប្រមុខថ្នាក់ដឹកនាំ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែនទៀតផង។

គិតត្រឹមថ្ងៃ១៣ ខែសីហា ឆ្នាំ២០២១ មនុស្សចាស់ដែលមានជន្មាយុជាង១០០ឆ្នាំឡើងទៅ ចំនួន៥នាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្តរតនៈគីរីកំពុងមមាញឹកយ៉ាង សស្រាក់ សស្រាំ ចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុកនានា  ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋគ្រប់ៗរូបទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីវី-១៩គ្រប់ៗគ្នា ឆ្លើយតបនិងផែនការរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គឺប្រជាជនចំនួន១០លាននាក់នៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា៕ ដោយ គតិ យុត្ត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner