ខេត្តរតនគិរី មានជនជាតិដើមភាគតិច ៥នាក់ហើយដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ខេត្តរតនគិរី ៖ គិតត្រឹមថ្ងៃ១៣ ខែសីហា ឆ្នាំ២០២១នេះ មនុស្សចាស់ដែលមានជន្មាយុជាង ១០០ឆ្នាំឡើងចំនួន ៥នាក់ហើយដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្តកំពុងមមាញឹកយ៉ាង សស្រាក់ សស្រាំ ចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុកនានាធ្វើយ៉ាងណាអោយប្រជាពលរដ្ឋគ្រប់ៗរូបទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីវី-១៩គ្រប់ៗគ្នាឆ្លើយតបនិងផែនការរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គឺប្រជាជនចំនួន ១០លាននាក់ នៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា ។
សូមបញ្ជាក់ថា ពួកគាត់ជាជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីដែលមានវ័យចំណាស់ ម្នាក់ៗមានអាយុសុទ្ធតែជាង១០០ឆ្នាំ ពួកគាត់បានស្ម័ក្រចិត្តចាក់វ៉ាក់សាំងការពារវីរ៉ុសកូវីដ-១៩ នេះបញ្ជាក់អោយឃើញពីការចូលរួមរបស់មនុស្យដែលមានវ័យចំណាស់ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍។
ជាពិសេសទៅទៀតនោះការចូលរួមរបស់មនុស្សចាស់ដែលមានវយ័អាយុចាប់ពី ១០០ឆ្នាំឡេីងទៅត្រូវបានទទួលការលេីកទឹកចិត្តពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៀតផង ៕ ដោយ ៖ គតិ យុត្ត





